ការពិតអំពីឫសសក់


ការពិតអំពីឫសសក់

បញ្ហាសក់ស្តើងគឺបណ្តាលមកពី
បញ្ហាស្បែកក្បាល មិនមែនមកពីបញ្ហាសក់របស់អ្នកទេ។ ការយល់ដឹងពីទ្រង់ទ្រាយឫសសក់ (កនែ្លងដែលសក់ដុះ) គឺជាចំណេះដឹងមូលដ្ឋានក្នុងការថែទាំ
សក់អោយមានសុខភាពល្អ។ នៅក្នុងឫសសក់ដែលមានសុខភាពល្អ មានសរសៃឈាមជាច្រើនបញ្ជូនសារធា
តុចិញ្ចឹមទៅកាន់ឫសសក់ និង សាច់ដុំឫសសក់ (arrector pili)។ ក្រពេញខ្លាញ់មានតួនាទីផលិតសារធាតុប្រេង
ពីធម្មជាតិដើម្បីធ្វើអោយសរសៃសក់រឹងមាំល្អ។

ការផ្តល់សារធាតុចិញ្ចឹមជាប្រចាំពីសរសៃឈា
មទៅកាន់ឫសសក់និង សាច់ដុំឫសសក់ (arrector pili) ជូយធានាអោយសក់មានសុខភាពល្អនិង
ដុះលូតលាស់បានទៀងទាត់តាមវដ្តនៃជីវិតសក់
(Anagen ២-៦ ឆ្នាំ, Catagen ១-២ សបា្តហ៏, Telogen ៥-៦ សប្តាហ៏)។ ស្បែកក្បាលស្រស់ស្អាតនឹងជួយអោយឫស
សក់ត្រឡប់ទៅកាន់ដំណាក់កាល Anagen ។ រាល់ឫសសក់ដែលស្អាតនិងមានសុខភាពល្អនីមួយៗ មានសមត្ថភាពធ្វើអោយសក់ដុះលូតលាស់
ឡើងវិញដល់ទៅ ៣២ ដង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនជាមានបញ្ហាដូចជាអាកាសធាតុក្តៅខ្លាំង ការបំពុលបរិស្ថាន ភាពតប់ប្រមល់(ស្ត្រេស) ការម៉ាស្សាស្បែកក្បាលមិនត្រឹមត្រូវ របបអាហារ ។ល។ នោះវានឹងបណ្តាលអោយក្រពេញប្រេងធ្វើការហួ

សកំណត់ដែលធ្វើអោយស្បែកក្បាលមានជាតិ

ប្រេងច្រើនជ្រុល។

វដ្តនៃការដុះសក់ជាធម្មតា