សំនួរ & ចំលើយ


តើហេតុអ្វីបានជាតំហែទាំស្បែកក្បាលមានសារៈសំខាន់?

វាមានសារៈសំខាន់ណាស់ក្នុងការថែទាំស្បែកក្បាលឱ្យបានជាប្រចាំ ពីព្រោះស្បែកក្បាលគឺជាកន្លែងដែលសក់របស់យើងដុះ។ សាប៊ូទឹកកក់សក់ភាគច្រើនដែលមានលក់នៅទីផ្សារត្រូវបានបង្កើតឡើងដើម្បីសំអាតនិងពង្រឹងសក់ តែស្បែកក្បាលមិនត្រូវបានសំអាតបានយ៉ាងល្អទេ។ ក្នុងរយៈពេលយូរៗទៅ សារធាតុសំអាតបំប៉នសក់ដែលមាននៅក្នុងសាប៊ូនេះ និង ប្រេងធម្មជាតិដែលបង្កើតដោយស្បែកក្បាលរបស់យើង នឹងបង្កើតបានជាស្រទាប់ភ្លឺចាំងមួយនៅផ្នែកខាងលើនៃស្បែកក្បាល។

តើ ”ស្រទាប់ភ្លឺចាំង” នៅលើស្បែកក្បាលគឺជាអ្វី? តើវាប៉ះពាល់ដូចម្តេចខ្លះទៅលើការលូតលាស់សក់ជាធម្មតា?

ស្រទាប់ភ្លឺចាំងនោះ គឺជាការរួមបញ្ចូលគ្នារវាង DHT (Dihydrotestosterone) និង ខ្លាញ់ដែលបញ្ចេញដោយក្រពេញខ្លាញ់។ វាជាស្រទាប់ដែលមិនជ្រាបទឹកហើយពិបាកនឹងរំលាយនិងសំអាតដោយសាប៊ូធម្មតាបានណាស់។ តេលិកាដែលមិនរលាយក្នុងទឹកនេះ នឹងរារាំងនិងបង្អាក់ការលូតលាស់ជាធម្មតារបស់សក់។

តើឫសសក់អាចធ្វើឱ្យសក់លូតលាស់បានប៉ុន្មានដង?

ស្ថិតក្នុងលក្ខខណ្ឌធម្មតា ឫសសក់របស់យើងអាចធ្វើឱ្យសក់លូតលាស់បាន ៣២ដង។ ក៏ប៉ុន្តែ នៅក្នុងករណីភាគច្រើន ចំនួននេះមានការធ្លាក់ចុះដោយសារតែការលាងសំអាតមិនបានត្រឹមត្រូវល្អនិងការផ្តល់សំណើមច្រើនជ្រុលទៅឱ្យស្បែកក្បាលរបស់យើង (តាមរយៈការប្រើសារធាតុបន្ទន់សក់)។

តើអ្វីទៅជាវដ្ដនៃការលូតលាស់សក់ជាធម្មតា? តើវាអាចកាន់តែមានរយៈពេលខ្លីទេ? ហើយដោយរបៀបណា?

រាល់សរសៃសក់នីមួយៗគឺត្រូវឆ្លងកាត់ ៣ ដំណាក់កាល៖ ដំណាក់កាល Anagen (២-៦ ឆ្នាំ), ដំណាក់កាល Catagen (១-២ សប្តាហ៏) និងដំណាក់កាល Telogen (៥-៦ សប្តាហ៏)។ បន្ទាប់ពីនោះមក វដ្ដនេះនឹងត្រលប់ទៅកាន់ដំណាក់កាល Anagen ម្តងទៀត។ នេះមានន័យថា ក្នុងលក្ខខណ្ឌធម្មតា វដ្តលូតលាស់នៃសក់ដែលមានសុខភាពល្អគួរតែមានរយៈពេលយ៉ាងតិចក៏ ៦ឆ្នាំដែរ។

ក្នុងករណីភាគច្រើន វដ្តលូតលាស់នៃសក់ត្រូវបានធ្វើឱ្យខ្លីទៅៗដោយសារការរារាំងបណ្តាលពី DHT (Dihydrotestosterone)។ DHT រារាំងការផ្គត់ផ្គង់សារធាតុចិញ្ចឹមទៅកាន់ឫសសក់ និងសាច់ដុំឫសសក់ ហើយបណ្តាលឱ្យសក់រួមតូចទៅៗ (សូមចូលទៅមើលការបង្ហាញជារូបភាពមានចលនាដើម្បីយល់កាន់តែច្បាស់)។ ការចុះខ្សោយនៃសាច់ដុំឫសសក់នឹងធ្វើឱ្យសក់លូតលាស់មិនល្អ។

តើអ្វីទៅជា DHT (Dihydrotestosterone) ហើយតើអ្វីធ្វើឱ្យកំរិត DHT កើនឡើងខ្ពស់?

DHT ត្រូវបានផលិតដោយប្រតិកម្មអង់ស៊ីមជាមួយនឹងអ័រម៉ូនបុរសនៅក្នុងផ្នែកខាងលើនៃស្បែកក្បាល។ បុព្វហេតុអាចបណ្តាលមកពី តំណពូជ ភាពតប់ប្រមល់ របបអាហារ (ខ្លាញ់សត្វច្រើនពេក) សុខភាពមិនល្អ ការព្យាបាលវេជ្ជសាស្រ្ត និង បរិស្ថាន។

តើសក់ទំពែក និងសក់ស្តើងបណ្តាលមកពីតំណពូជទេ?

ទេ។ មនុស្សម្នាក់នឹងមិនឆ្លងសក់ទំពែករឺក៏សក់ស្តើងពីឳពុករបស់គេទេ ប៉ុន្តែគេអាចឆ្លងនូវមូលហេតុដែលបណ្តាលឱ្យកើតបញ្ហានេះបាន។ ដូច្នេះ ការស្គាល់ពីបុព្វហេតុនៃបញ្ហានិងដំណោះស្រាយទាន់ពេលវេលាគឺជាគុណសម្បត្តិមួយទៀត។

តើវាមានសញ្ញាដំបូងដែលបង្ហាញថានឹងអាចមានសក់ទំពែក និង សក់ស្តើងទេ?

រាងកាយរបស់យើងនឹងចាប់ផ្តើមផលិត DHT នៅពេលដែលយើងឈានដល់វ័យជំទង់ (១៥-១៨ ឆ្នាំ)។ វានឹងលេចឡើងជាការកើតមុន រឺក៏មុខមានប្រេងច្រើននៅដើមវ័យនេះ។ លក្ខណៈផ្សេងទៀតដូចជា ទំពែករឺជ្រុះសក់កណ្តុបៗ ការជ្រុះសក់កើនឡើងរាល់ថ្ងៃ (ច្រើនជាង ៥០ សរសៃ ក្នុង១ថ្ងៃ) ដុះរោមខ្លួនច្រើនពេក ក៏ជាសញ្ញាឱ្យដំណឹងជាមុនដែរ។

ហេតុអ្វី Mau Plus Scalp Balancing Cleanser និង Mau Plus Scalp Spa Treatment មានសារៈសំខាន់សំរាប់អ្នករាល់គ្នា?

មុខរបស់យើងត្រូវការគ្រឿងលាងសំអាត, ថូនណឺ (toner) និងសារធាតុផ្តល់សំណើម។ នេះក៏ជាមូលហេតុដូចគ្នាដែរដែលត្រូវប្រើប្រព័ន្ធ Mau Plus - វាជាប្រព័ន្ធសំអាតនិងថែរក្សាស្បែកក្បាលរបស់យើង។ Mau Plus Scalp Balancing Cleanser ដែលមានអង់ស៊ីមសកម្ម នឹងជួយរំលាយ DHT និងខ្លាញ់ដែលប្រមូលផ្តុំនៅលើស្បែកក្បាលបិតបាំងរន្ធឫសសក់។ វាជាប្រព័ន្ធសំអាតចូលបានជ្រៅទៅក្នុងស្បែកក្បាល។ Mau Plus Scalp Spa Treatment ជួយកំចាត់មេរោគនិងផ្តល់សំណើមដល់ស្បែកក្បាល ហើយថែទាំស្បែកក្បាលក្នុងលក្ខខណ្ឌដ៏ល្អឥតខ្ចោះមួយដើម្បីឱ្យសក់លូតលាស់ដោយមានសុខភាពល្អ។

ហេតុអ្វីបានស្បែកឡើងក្រហមហើយស្កៀបៗបន្ទាប់ពីប្រើ Mau Plus Hair Follicle Revitalizer?

រូបមន្តវីតាមីនសកម្មនេះជួយសំរួលនិងបង្កើនលំហូរឈាមទៅកាន់ស្បែកក្បាល ដែលនឹងបណ្តាលឱ្យស្បែកឡើងពណ៌ក្រហមជាបណ្តោះអាសន្ននៅលើកន្លែងដែលលាប ដូច្នេះហើយធ្វើឱ្យរាងកាយរបស់យើងបញ្ជូនសារធាតុចិញ្ចឹមទៅចិញ្ចឹមឫសសក់និងធ្វើឱ្យសក់ឡើងក្រាស់និងដុះពេញជាងមុន។

តើខ្ញុំអាចត្រួតពិនិត្យតាមដានការរីកចំរើនដោយវិធីណាបន្ទាប់ពីប្រើ Mau Plus?

លទ្ធផលជាក់ស្តែងនឹងបង្ហាញឱ្យឃើញបន្ទាប់ពីប្រើបានពីរបីសប្តាហ៏ដែលពេលនោះសរសៃសក់ដែលខ្សោយមិនរឹងមាំចាប់ផ្តើមប្រសើរឡើងវិញនិងមានមាឌមាំជាងមុន។ ឫសសក់រឹងប៉ឹងឡើងវិញក៏ជាភស្តុតាងមួយបញ្ជាក់ផងដែរថាសាច់ដុំឫសសក់មានសភាពខ្លាំងក្លាជាងមុន (សាច់ដុំឫសសក់ជួយចាប់ទាញសារធាតុចិញ្ចឹមពីឈាមទៅកាន់ឫសសក់)។

តើខ្ញុំគួរប្រើ Mau Plus ញឹកញាប់ប៉ុណ្ណា?

យកល្អបំផុត គួរប្រើ២ដងក្នុង១ថ្ងៃ មួយដងនៅពេលព្រឹក និងមួយដងនៅពេលល្ងាច (ជាពិសេសសំរាប់ស្បែកក្បាលដែលមានខ្លាញ់ច្រើន)។ សំរាប់ស្រ្តីៗ អាចកក់ឆ្លាស់ថ្ងៃបាន។ ផលិតផលនេះសាកសមសំរាប់មនុស្សគ្រប់វ័យទាំងបុរសនិងស្រ្តី។

តើ Mau Plus Cleanser គឺជាសាប៊ូសំអាតស្បែកក្បាលបានយ៉ាងជ្រៅមែនរឺ? ប្រសិនជាដូច្នេះមែន តើគេប្រើវានៅក្នុងហាងកែសម្ផស្សបានយ៉ាងម៉េចទៅ?

Mau Plus Scalp Balancing Cleanser និង Mau Plus Scalp Spa Treatmentមិនមែនជាគ្រឿងជំនួសឱ្យសាប៊ូកក់សក់ រឺក៏ទឹកបន្ទន់សក់នោះទេ។ វាត្រូវបានបង្កើតឡើងដើម្បីថែរក្សាស្បែកក្បាលវិញទេ។

Mau Plus Scalp Balancing Cleanser

អ្នកប្រើប្រាស់អាចប្រើសាប៊ូកក់សក់របស់គេជាធម្មតាហើយប្រើ Mau Plus Scalp Balancing Cleanser លាបនិងម៉ាស្សាទៅលើស្បែកក្បាលបន្ទាប់ពីលាងសំអាតសាប៊ូកក់សក់ចេញ។ លាងសំអាត Mau Plus Scalp Balancing Cleanser ចេញបន្ទាប់ពី ១ ទៅ ២ នាទី។ ក្រោយមកលាប Mau Plus Scalp Balancing Cleanser ទៅលើស្បែកក្បាលព្រមទាំងប្រើក្រែមបន្ទន់សក់។ ទុកចោលប្រហែលជា ២ ទៅ ៣ នាទី បន្ទាប់មកលាងសំអាតចេញ។

 

រឿងដែលអ្នកគួរយល់ដឹង

តើប្រភេទសមញ្ញនៃការជ្រុះសក់មានប៉ុន្មានប្រភេទ? 

ការជ្រុះសក់បណ្តាលពីអ័រម៉ូន (Androgenetic alopecia) ៖ ការជ្រុះសក់របៀបនេះច្រើនកើតលើផ្នែកខាងលើនិងខាងមុខនៃក្បាល។ ការជ្រុះសក់ប្រភេទនេះមានកើតឡើងជាញឹកញាប់រហូតដល់ ៩៨% នៃបញ្ហាជ្រុះសក់។ មូលហេតុចំបងគឺបណ្តាលមកពី DHT (ឬក៏ មនុស្សជាច្រើនហៅវាថាជាបញ្ហាអ័រម៉ូន)។

ការជ្រុះសក់កណ្តុបៗ (Alopecia Areata)៖
នេះជាការជ្រុះសក់ដែលបណ្តាលមកពីប្រព័ន្ធស៊ាំការពាររាងកាយដំណើរការខុសប្រក្រតី។ វាមានទ្រទ្រាយជាការជ្រុះសក់ត្រង់នេះម្តុំត្រង់នោះម្តុំនៅលើស្បែកក្បាល។

ការជ្រុះសក់អស់ពីក្បាល (Alopecia Totalis) ៖នេះជាការជ្រុះសក់ដែលបណ្តាលមកពីប្រព័ន្ធស៊ាំការពាររាងកាយដំណើរការខុសប្រក្រតី។ ក្នុងករណីនេះ សក់ទាំងអស់នៅលើក្បាលនឹងត្រូវបាត់បង់អស់។

ការជ្រុះជាសកល (Alopecia Universalis) ៖ នេះជាការជ្រុះសក់ឬរោមដែលបណ្តាលមកពីប្រព័ន្ធស៊ាំការពាររាងកាយដំណើរការខុសប្រក្រតី។ ក្នុងករណីនេះ សក់ទាំងអស់នៅលើក្បាល ព្រមទាំងរោមទាំងអស់នៅលើខ្លួន នឹងត្រូវជ្រុះបាត់បង់អស់។

 

ការគ្រប់គ្រងដ៏ពិតៗថ្មីមួយ៖ ជួសជុល & ថែទាំស្បែកក្បាល


នេះគឺជាដំណោះស្រាយដ៏ពិតប្រាកដហើយមានតែមួយគត់ក្នុងការព្យាបាលនិងថែរក្សាស្បែកក្បាលនិងឫសសក់ជាសន្សឹមៗ តាមរយៈការរំលាយបំបែកសារធាតុខ្លាញ់ដែលប្រមូលផ្តុំ ធូលី និង សារធាតុ DHT។ មិនមែនត្រឹមតែជាអ្នកផ្តល់សំណើមប៉ុណ្ណោះទេ MAU PLUS Scalp Spa Treatment ក៏មានតួនាទីកំចាត់មេរោគពីស្បែកក្បាល បន្ទាប់ពីការចូលសំអាតយ៉ាងជ្រៅរបស់ MAU PLUS BALANCING CLEANSER។ ប្រសិទ្ធភាពនៃការផ្តល់សំណើមនៃ MAU PLUS Scalp Spa Treatment នេះក៏ជួយគ្រប់គ្រងលើការផលិតជាតិខ្លាញ់ដ៏លើសលប់ដោយក្រពេញខ្លាញ់។

PLUS HAIR SERUM ជួយសំរួលដល់ការផ្គត់ផ្គង់សារធាតុចិញ្ចឹមទៅកាន់ឫសសក់ដោយមានផលប៉ះពាល់អ្វីទេ។ វាជារូបមន្តដ៏ល្អឥតខ្ចោះសំរាប់អ្នកដែលមានសក់ស្តើងជាធម្មតា។

MAU PLUS HAIR FOLLICE REVITALIZER ផតល់នូវការស្ថទំបស្នថមពិដបបដល់បក់ឆកខាងមុខនិងបក់ស្ដលដបតើងដៅៗដៅកនុងដំណ្តក់កាលដំបូង។ វាការពារស្បបកកាលរបប់អនករបឆ្ំងដៅនឹងារធាតុពុលពីពនលឺរពុះអាទិតយ និង ជួលបំរួលដល់ចលនាមីរកូនិងបដងកើនលំេូរឈាមដៅកាន់ស្បបកកាល ដូដចនុះដេើយវាដធវើដអាយោងកាយរបប់ដយើងអាចផគត់ផគង់ារធាតុចិញ្ចឹមរគប់ររន់ដៅដអាយឫប
បក់និងដធវើដអាយបក់ដុុះកាន់ស្តរកាប់ជាងមុន។ វាក៏ជួយពនាដំណ្តក់កាល anagen ដនវដតបក់លូតលាប់របប់ដយើងផងស្ដរ។

អ្នកនឹងទទួលបានប្រសិទ្ធភាពភ្លាមៗនៅលើស្បែកក្បាលរបស់អ្នកដែលអ្នកមិនដែលធ្លាប់ជួបប្រទះពីមុនមក!